
Intern Testimonials

Christina | គ្រីសស្ទីណា បូនីង
I’m from Germany and 26 years old. I did a 2 month internship as a part of my master’s studies in Marine Environmental Sciences. Seeing a young and dedicated team doing incredible marine conservation work here in Cambodia truly warms my heart and I’m happy to be a part of the Khmer Ocean Life team. I’m thankful to learn from such passionate people and excited to see what the next weeks will bring.
ខ្ញុំមកពីប្រទេសអាល្លឺម៉ង់ មានអាយុ ២៦ ឆ្នាំ ។ បច្ចុប្បន្ន ខ្ញុំកំពុងបំពេញកម្មសិក្សារយៈពេល២ខែ ជាផ្នែកនៃការសិក្សាថ្នាក់អនុបណ្ឌិតរបស់ខ្ញុំ ផ្នែកវិទ្យាសាស្រ្តបរិស្ថានសមុទ្រ។ ការបានឃើញក្រុមយុវជនដែលមានការប្តេជ្ញាចិត្ត និងកំពុងអនុវត្តការងារអភិរក្សសមុទ្រដ៏អស្ចារ្យនៅទីនេះ ក្នុងប្រទេសកម្ពុជា ពិតជាធ្វើឲ្យបេះដូងខ្ញុំកក់ក្តៅយ៉ាងខ្លាំង ហើយខ្ញុំរីករាយដែលបានក្លាយជាផ្នែកមួយនៃអង្គការជីវិតសត្វក្នុងសមុទ្រខ្មែរ Khmer Ocean Life។ខ្ញុំពិតជាអរគុណដែលបានរៀនសូត្រពីមនុស្សដែលមានចិត្តស្រឡាញ់ និងពេញដោយក្តីអំណរ ហើយក៏រំភើបចិត្តចំពោះអ្វីៗដែលសប្តាហ៍ខាងមុខនឹងនាំមកផងដែរ។

PheaRa | កែ ភារ៉ា
Interning at Khmer Ocean Life (KOL) transformed my studies into action. I gained standardized research skills (dolphin surveys)
KOL provides unmatched practical experience on the front lines of Cambodian marine conservation. If you want to develop real world skills, contribute to saving dolphins, and boost your professional profile in fisheries, interning at KOL is essential.
ការហាត់ការនៅអង្គការជីវិតសត្វនៅក្នុងសមុទ្រខ្មែរ Khmer Ocean Life (KOL) បានផ្លាស់ប្តូរការសិក្សារបស់ខ្ញុំពីក្នុងថ្នាក់ ទៅជាសកម្មភាពអនុវត្តផ្ទាល់នៅទីវាល។ ខ្ញុំទទួលបានចំណេះដឹងជាច្រើន ជាពិសេសបច្ចេកទេសក្នុងការប្រមូលទិន្នន័យបែបស្តង់ដារ។
KOL ផ្តល់នូវបទពិសោធន៍ជាក់ស្តែងដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិរក្សធនធានជលផលសមុទ្រនៅកម្ពុជា។ ប្រសិនបើអ្នកចង់អភិវឌ្ឍ និងពង្រឹងជំនាញនៅទីវាល ព្រមទាំងចូលរួមចំណែកក្នុងការជួយសង្គ្រោះសត្វផ្សោត និងបង្កើនជំនាញវិជ្ជាជីវៈរបស់អ្នកក្នុងវិស័យជលផល ការហាត់ការនៅអង្គការជីវិតសត្វក្នុងសមុទ្រខ្មែរKOL គឺមានសារៈយ៉ាងសំខាន់។

Sopha | ឯម សុផា
Khmer Ocean Life helps local communities conserve our precious marine life.
As an intern with KOL, I have gained new knowledge, conducted research, participated in activities, spread knowledge to communities & schools, and gained new experiences.
I am very grateful to be part of KOL’s team and to receive such supportive training, advice, and encouragement. I look forward to what can be accomplished in the future.
អង្គការជីវិតសត្វនៅក្នុងសមុទ្រខ្មែរ បានផ្តល់ជាឪកាសសម្រាប់ខ្ញុំក្នុងការចូលរួមធ្វើជាអ្នកហ្វឹតហាត់ការ ក្នុងនាមជាអ្នកហាត់ការម្នាក់ខ្ញុំទទួលបាននូវចំណេះដឹងថ្មីៗ ការសិក្សាស្រាវជ្រាវ សកម្មភាពចូលរួម ផ្សព្វផ្សាយចំណេះដឹងតាមសហគមន៍ សាលារៀន និងទទួលបាននូវបទពិសោធន៍ថ្មីៗ។
ក្នុងនាមជាអ្នកហាត់ការ ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាផ្នែកមួយនៃក្រុមការងារអង្គការជីវិតសត្វសមុទ្រខ្មែរ និងទទួលបាននូវការជ្រោមជ្រែង បង្ហាត់បង្រៀន ការផ្តល់ជាគំនិតនិងការលើកទឹកចិត្តដល់នាងខ្ញុំ។

Milly | មីលលី
I have always been really interested in marine conservation. At Khmer Ocean Life I have gained hands-on experience working on conservation initiatives. From supporting community outreach projects to assisting with data collection and research, I’ve seen firsthand how education, advocacy, and action come together to protect marine life.
I have loved every minute of my time at KOL.
ខ្ញុំតែងតែចាប់អារម្មណ៍លើការអភិរក្សសមុទ្រ។ ការហ្វឹកហាត់ការងារ ជាមួយអង្គការជីវិតសត្វក្នុងសមុទ្រខ្មែរខ្ញុំទទួលបានបទពិសោធន៍យ៉ាងពិតប្រាកដ ដូចជាការផ្សព្វផ្សាយចំណេះដឹងដល់សហគមន៍ រួមទាំងការជួយប្រមូលទិន្នន័យ និងការស្រាវជ្រាវ។ ខ្ញុំបានឃើញផ្ទាល់ថា ការអប់រំ ការផ្សព្វផ្សាយ និងសកម្មភាពអភិរក្សអាចរួមសហការជាមួយគ្នាដើម្បីការពារជីវិតសត្វសមុទ្របានយ៉ាងមានប្រសិទ្ធិភាព។
ខ្ញុំពិតជាស្រលាញ់ពេលវេលាដែលបានហ្វឹកហាត់ការងារជាមួយអង្គការជីវិតសត្វក្នុងសមុទ្រខ្មែរ។

Rachel | រីឈែល វ័ង
My internship at KOL exposed me to some of the most pressing issues in marine conservation, and I was continually impressed by the professionalism of the team. I learnt a great deal from their expertise, but my time here also became a journey of personal growth, teaching me more about myself and what I am capable of. It opened my eyes to areas of conservation I had not previously considered, and helped me realise aspects of the field I truly enjoy!
កម្មសិក្សារបស់ខ្ញុំនៅ អង្គការជីវិតសត្វក្នុងសមុទ្រខ្មែរ(KOL) បានបើកឱកាសឲ្យខ្ញុំបានស្គាល់បញ្ហាសំខាន់ៗបំផុតមួយចំនួនក្នុងការអភិរក្សសមុទ្រ ហើយខ្ញុំក៏តែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិជ្ជាជីវៈ និងភាពមានស្តង់ដាររបស់ក្រុមការងារផងដែរ។ ខ្ញុំបានរៀនសូត្រច្រើនពីជំនាញ និងបទពិសោធន៍របស់ពួកគេ ប៉ុន្តែពេលវេលារបស់ខ្ញុំនៅទីនេះក៏បានក្លាយជាដំណើរនៃការលូតលាស់ផ្ទាល់ខ្លួនផងដែរ ដែលបានបង្រៀនឲ្យខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់ និងដឹងថាខ្ញុំអាចធ្វើអ្វីបានខ្លះ។វាបានឲ្យខ្ញុំមើលឃើញវិស័យអភិរក្សមួយចំនួនដែលខ្ញុំមិនធ្លាប់គិតពីមុនមកសោះ ហើយក៏ជួយឲ្យខ្ញុំដឹងច្បាស់អំពីផ្នែកនៃវិស័យនេះដែលខ្ញុំស្រឡាញ់ និងភាពរីករាយពិតប្រាកដ។

Hongkim | ថង ហុងគីម
My internship with KOL has given me valuable opportunities to develop my research skills and gain practical experience in outreach and capacity-building activities.
I am thankful to be part of KOL’s work and to collaborate with such a supportive and inspiring team. I look forward to seeing KOL continue to grow in the future.
ការចូលរួមហាត់ការរបស់ខ្ញុំជាមួយ KOL វាបានផ្តល់ជាឱកាសដ៏មានតម្លៃសម្រាប់ខ្ញុំ ក្នុងការអភិវឌ្ឍជំនាញ ការសិក្សាស្រាវជ្រាវ ក៏ដូចជាទទួលបានបទពិសោធន៍ថ្មីៗ ក្នុងការចុះជួយសហគមន៍ និងសកម្មភាពកសាងសមត្ថភាពផ្សេងៗ។
ខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំងដែលបានក្លាយជាចំណែកមួយនៃក្រុមការងាររបស់ KOL និងបានសហការជាមួយក្រុមការងារដែលតែងតែជួយជ្រោមជ្រែង និងផ្តល់ការលើកទឹកចិត្ត ផ្ដល់ជាគំនិតដល់រូបខ្ងុំផ្ទាល់ ។ ខ្ញុំរង់ចាំមើលការរីកចម្រើនជាបន្តបន្ទាប់របស់ KOL ទៅថ្ងៃអនាគត។

Amelie | អេមមីលី
I’m 19 years old and from Germany. I’ve been interning at Khmer Ocean Life for the past nine months and it has truly been the best time of my life!
As a long-term intern, my experience has been full of amazing memories, but also some challenging moments. Moving to a new country with a different language, lifestyle, and culture wasn’t always easy.
But the biggest thing this internship has given me isn’t just coworkers - it’s a family. A family that’s supported me, helped me grow, and guided me toward a better understanding of myself and what I want in life.
ខ្ញុំអាយុ ១៩ឆ្នាំ ជាជាតិអាឡឺម៉ង។ ខ្ញុំហ្វឹកហាត់ការងារនៅអង្គការជីវិតសត្វក្នុងសមុទ្រខ្មែរ រយៈពេល៩ខែមកហើយ ហើយនេះជាពេលវេលាដែលល្អបំផុតក្នុងជីវិតរបស់ខ្ញុំ។
ជាអ្នកហាត់ការរយៈពេលយូរម្នាក់ វាបានផ្តល់បទពិសោធន៍ រួមទាំងការចងចាំល្អៗជាច្រើន ប៉ុន្តែក៏វាមានភាពលំបាកដែរពេលខ្លះ ព្រោះវាជាការដែរផ្លាស់ប្តូរមកប្រទេសថ្មីមួយ ដែលមានភាពខុសគ្នាទាំងភាសា ការរស់នៅ រួមទាំងវប្បធម៌
ប៉ុន្តែអ្វីដែលខ្ញុំបានពីការហ្វឹកហាត់ការងារនេះគឺភាពជាគ្រួសារ ដែលគ្រប់គ្នាមានការគាំទ្រ និងជំរុញដល់ការរីកចម្រើនរបស់ខ្ញុំ ក៏ដូចជាជួយតម្រង់ផ្លូវអោយខ្ញុំកាន់តែបានស្គាល់ខ្លួនឯង និងអ្វីដែលខ្ញុំពិតជាចង់បានសម្រាប់ជីវិតខ្ញុំ។

Megan | មេគែន អូរខលឡើ
During my time here I’ve gotten to expand on my experiences within research, and been encouraged to step outside of my comfort zone to help with outreach and capacity building projects.
I feel so lucky to be making hands-on contributions to KOL’s work with such amazing people, and I can’t wait too see how KOL continues to grow long after the internship ends!
អំឡុងពេលដែលខ្ញុំស្នាក់នៅទីនេះ ខ្ញុំបានពង្រីកបទពិសោធន៍ផ្នែកស្រាវជ្រាវរបស់ខ្ញុំ ហើយខ្ញុំក៏ត្រូវបានលើកទឹកចិត្តឲ្យហ៊ានដើរចេញពីតំបន់ផាសុខភាពរបស់ខ្ញុំដែរ ដើម្បីចូលរួមជួយក្នុងគម្រោងផ្សព្វផ្សាយ និងការកសាងសមត្ថភាព។ខ្ញុំមានអារម្មណ៍ថាសំណាងណាស់ដែលបានចូលរួមចំណែកក្នុងការងាររបស់អង្គការជីវិតសត្វក្នុងសមុទ្រខ្មែរ (KOL )ជាមួយមនុស្សអស្ចារ្យបែបនេះ
ហើយខ្ញុំពិតជាមិនអាចរង់ចាំមើលការរីកចម្រើនរបស់ KOL បន្តទៅមុខបានទេ សូម្បីតែក្រោយពេលការអនុវត្តការងាររបស់ខ្ញុំបានបញ្ចប់ក៏ដោយ!

Elora | អេឡូរ៉ា
I'm from France and I'm 21 years. I did a 5-month internship part of my Master's degree in Agronomy, Climate Change and Environment.
I have made so many amazing memories while being part of the KOL team. Whether it's within the organization through fieldwork activities (surveys, outreach, strandings...) or during the special moments I discover thanks to them outside of work (making mango wine, diving on a paradise island...), each day brings new discoveries. However, one of my most memorable experiences was seeing Indo-pacific humpback dolphins for the first time.
ខ្ញុំមកពីប្រទេសបារាំំង និងមានអាយុ២១ឆ្នាំ។ ដែលនឹងធ្វើការហ្វឹកហាត់ការងារចំនួន ៥ខែដោយវាជាផ្នែកមួយរបស់ថ្នាក់អនុបណ្ឌិតរបស់ខ្ញុំជំនាញ កសិកម្ម បម្រែមប្រួលអាកាសធាតុ និងបរិស្ថាន។
វាពិតជាពិបាកណាស់ក្នុងការជ្រើសអនុស្សាវរីយ៍ល្អបំផុតមួយ ពីព្រោះរយៈពេលពីរខែចុងក្រោយនេះ ជាបទពិសោធន៍ដ៏អស្ចារ្យស្ទើរតែគ្មានថ្ងៃភ្លេចសម្រាប់ខ្ញុំ។
មិនថាជាការងារផ្ទាល់នៅក្នុងអង្គភាព (ដូចជា ការសង្កេតផ្សោត ការផ្សព្វផ្សាយចំណេះដឹង ករណីជាប់គាំងនៃថនិកសត្វ...) ឬពេលពិសេសក្រៅម៉ោងការងារ (ដូចជា ការធ្វើស្រាស្វាយ ការជ្រមុជទឹកនៅកោះដ៏ស្រស់ស្អាត...)។ ទោះជាយ៉ាងណា បទពិសោធន៍ដែលខ្ញុំមិនអាចភ្លេចបាននោះគឺពេលដែលខ្ញុំបានឃើញសត្វផ្សោតឃ្លៀចជាលើកដំបូង។

Hugo | ហ្យូហ្គូ
I'm 21, from France, and I've been in Cambodia for a two-month internship as part of my first year of a Master's degree in Marine Biology and Fisheries.
If I had to recommend Khmer Ocean Life, it would be first to my friends marine biology students, those who dream of making a real impact for the ocean. But also to anyone looking for a hands-on experience in marine conservation. This NGO gives its interns the unique opportunity to design and carry out their own project, all within an exceptional and inspiring environment.
ខ្ញុំអាយុ ២១ មកពីប្រទេសបារាំង និងបានចំនាយពេលនៅប្រទេសកម្ពុជារយៈពេល២ខែសម្រាប់ការហ្វឹកហាត់ការងារដែលជាផ្នែកមួយនៃថ្នាក់អនុបណ្ឌិតរបស់ខ្ញុំជំនាញជីវសាស្ត្រសមុទ្រ
និងជលផល
ប្រសិនបើខ្ញុំត្រូវណែនាំអង្គការជីវិតសត្វក្នុងសមុទ្រខ្មែរ ប្រកដណាស់គឺមិត្តភ័ក្តខ្ញុំដែលរៀនជំនាញជីវសាស្ត្រសមុទ្រ ជាពិសេសអ្នកដែលតែងតែចង់ជួយដល់សមុទ្រ។ បន្ថែមពីនេះខ្ញុំក៏ណែនាំទៅអ្នកដែលកំពុងស្វែងរកបទពិសោធន៍ជាក់ស្តែងក្នុងការអភិរក្សសត្វសមុទ្រផងដែរ។ អង្គការមិនរកប្រាក់ចំណេញនេះផ្តល់ឱកាសដ៏ពិសេសមួយដល់អ្នកហាត់ការរបស់ពួកគេក្នុងការរចនា និងអនុវត្តគម្រោងផ្ទាល់ហើយទាំងនេះគឺសុទ្ធសឹងតែជាចំនុចល្អ។
